
ប្រជាពលរដ្ឋ ១៣គ្រួសារ មកពី ៩ ក្រុង ស្រុកត្រូវទទួលដីតាមរយៈកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពគម្រោងទី១ ពីរាជរដ្ឋាភិបាល
ក្រោមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំដឹកនាំក្រុមការងារខេត្តជួយសម្របសម្រួលប្រជាពលរដ្ឋ ១៣គ្រួសារ ស្មើនឹង ៥៩នាក់ មកពី ៩ ក្រុង ស្រុក នៃខេត្តសៀមរាប ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ នៅក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងគម្រោងទីមួយ នៃកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព (ផ.ក.អ)។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន ៦ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងរថយន្តដឹកសម្ភារ ចំនួន ៣គ្រឿង ទៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីទទួលគម្រោងខាងលើ។











