
រយៈពេល៩ខែ ឆ្នាំ២០២៦ បទល្មើសនៅខេត្តសៀមរាបមានថយចុះគួរឱ្យកត់សម្គាល់ ខណៈសមត្ថកិច្ចបង្ក្រាបបាន ១០០ភាគរយ តាមរយៈយុទ្ធសាស្ត្រគន្លឹះ
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ បទល្មើសផ្សេងៗរួមមាន ក្មេងទំនើង អំពើហិង្សា អំពើអនាចារ ការជួញដូរមនុស្ស ល្បែងស៊ីសង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសសេដ្ឋកិច្ច នៅក្នុងខេត្តសៀមរាប មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈបទល្មើសទាំងអស់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ១០០ភាគរយ ស្របតាមយុទ្ធសាស្ត្រគន្លឹះដែលបានដាក់ចេញ។








