
មេចុងភៅស្ត្រីកម្ពុជាដំបូងគេ ចូលរួមវេទិកាពិភាក្សាអន្តរជាតិនៅ EHL សាលាសណ្ឋាគារ និងទេសចរណ៍លេខ ១ លើពិភពលោក នាប្រទេសស្វីស
អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលមេចុងភៅ ប៉ុល គឹមសាន បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយម្ហូបអាហារខ្មែរទៅកាន់ឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌កម្ពុជា។







