
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីការប្រមូលទិន្នន័យសម្រាប់រៀបចំសូចនាករក្នុងវិស័យប្រៃសណីយ៍
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រជុំពិភាក្សា ស្ដីពី «ការប្រមូលទិន្នន័យសម្រាប់រៀបចំសូចនាករក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ជាពិសេសរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងគោលបំណងពង្រឹងគុណភាព និងភាពត្រឹមត្រូវនៃទិន្នន័យស្ថិតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។











