
រដ្ឋបាលស្រុកស្រីស្នំ នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ ចំពោះបងប្អូនអាជីវករលក់ដូរនៅផ្សារស្រីស្នំ ដែលមិនចូលរួមរៀបចំការលក់ដូរឱ្យបានត្រឹមត្រូវ
រដ្ឋបាលស្រុកស្នំ ខេត្តសៀមរាប បានណែនាំដល់បងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅផ្សារស្រីស្នំ ដែលបានដាក់តាំងសម្ភារ ឬទុកដាក់សំរាមមិនត្រឹមត្រូវ ត្រូវរុះរើ និងកែតម្រូវជាបន្ទាន់ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះតទៅ ប្រសិនបើពុំអនុវត្តតាមទេ អាជ្ញាធរស្រុកនឹងអនុវត្តវិធានការច្បាប់ ដោយធ្វើការរុះរើ ដកហូតសម្ភារ ផាកពិន័យជាប្រាក់ និងចាត់វិធានការផ្លូវច្បាប់ជាធរមាន។










