
ឧត្តមសេនីយ៍ឯក លឹម តុងហួត ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី "NoDrugs" ដើម្បីរាយការណ៍អំពីបញ្ហាគ្រឿងញៀនដោយសុវត្ថិភាព និងរក្សាការសម្ងាត់
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានជ្រាបច្បាស់រួចហើយថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលកំពុងកើតមានឡើងទាំងនៅតំបន់ទីប្រជុំជន និងនៅតាមជនបទ ស្ថានភាពនេះ ទាមទារឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ។










