
វីដេអូ សកម្មភាពហាត់សមទូក ត្រៀមអបអរសាទរពិធីដង្ហែប្រទីប និងប្រណាំងទូក នៅវត្តអារញ្ញសាគរ
សកម្មភាពហាត់សមទូក ត្រៀមអបអរសាទរពិធីដង្ហែប្រទីប និងប្រណាំងទូក នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប សម្រាប់ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៦

សកម្មភាពហាត់សមទូក ត្រៀមអបអរសាទរពិធីដង្ហែប្រទីប និងប្រណាំងទូក នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប សម្រាប់ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៦













ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត សាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំ ដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕


ការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណទី១ និងជាអាទិភាពគន្លឹះដ៏សំខាន់បំផុត ក្នុងចំណោមបញ្ចកោណទាំង៥ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសប្រទេសជាតិឱ្យឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


ថ្លែងបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ “ក្រុងអង្គរ” ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំការប្រកួតកីឡាវាយសីនាពេលនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់កីឡា និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀនព្រមទាំងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។


នៅព្រឹកថ្ងៃទី២៣ ខែតុលា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយកិច្ចប្រជុំនេះមានការដឹកនាំពី លោកជំទាវ តឹករ៉េត កំរ៉ង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបាគង។
