
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ២ ០០០គ្រួសារ ក្នុងស្រុកចំនួន២ នៃខេត្តសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន Ganzberg
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន ២ ០០០ គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ខេត្តសៀមរាប បានទទួលអំណោយរួមមាន៖ អង្ករ ទឹកសុទ្ធ និងពងមាន់ ជាជំនួយរបស់ក្រុមហ៊ុន Ganzberg ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។










