
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍ "ភិមានអាកាស Kun Khmer x Fighting Clubbing" ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍សៀមរាបទៅកាន់ពិភពលោក
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយទូរទស្សន៍ Town បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដ៏ធំ "ភិមានអាកាស Kun Khmer x Fighting Clubbing" កាលពីរាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ នៅព្រះលានជល់ដំរី ខេត្តសៀមរាប ដើម្បីជ្រើសរើសកីឡាករគុនខ្មែរដែលមានសមត្ថភាព និងទេពកោសល្យឆ្នើម ដើម្បីត្រៀមខ្លួនចេញទៅប្រកួតលើសង្វៀនកម្រិតអន្តរជាតិនៅក្រៅប្រទេស ព្រមទាំងផ្សព្វផ្សាយអំពីមរតកក្បាច់គុនដូនតា អរិយធម៌ វប្បធម៌ខ្មែរ និងតំបន់ទេសចរណ៍បេតិកភណ្ឌនៃខេត្តសៀមរាបទៅកាន់ឆាកអន្តរជាតិ។










