
ទំនិញផ្ទះបាយរបស់កម្ពុជា ត្រៀមចូលទៅកាន់ផ្សារ ប្រទេសបារាំង តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៊ុលហ្គារី
ក្នុងក្របខ័ណ្ឌនៃការជំរុញការទូតសេដ្ឋកិច្ច និងការពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់សហភាពអឺរ៉ុប ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានផ្ដួចផ្ដើម និងសម្របសម្រួលជំនួបការងារជាបន្តបន្ទាប់ ដើម្បីស្វែងរកឱកាសនាំចូលផលិតផលផ្ទះបាយខ្មែរ ជាពិសេសគ្រឿងទេស និងបន្លែខ្មែរ ទៅផ្គត់ផ្គង់ទីផ្សារនៅប្រទេសបារាំង ដោយចាប់ផ្តើមពីផ្សារសប្បាយ (SABAY) ក្នុងទីក្រុងលីយ៉ុង និងឈានទៅពង្រីកបណ្តាញចែកចាយទូទាំងប្រទេសបារាំង ព្រមទាំងបណ្តាប្រទេសអឺរ៉ុបនាពេលអនាគត។









