
ទូក «ស្ដេចដំរីសភ្លុកខៀវមានជ័យ បារមីវត្តអារញ្ញសាគរ» គ្រងចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រណាំងទូកនៅស្រុកមង្គលបុរី និងស្រុកក្រឡាញ់
ទូកងឈ្មោះ «ស្ដេចដំរីសភ្លុកខៀវមានជ័យ បារមីវត្តអារញ្ញសាគរ» របស់វត្តអារញ្ញសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប បានបង្កើតស្នាដៃដ៏គួរឱ្យមោទនភាព ដោយទទួលបានចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នាក្នុងការប្រកួតប្រណាំងទូកមិត្តភាពចំនួនពីរផ្សេងគ្នា គឺនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។









