
អតីតពលករនៅឃុំព្រៃជ្រូក ចាប់យករបរចិញ្ចឹមកណ្ដូប បង្កើតចំណូលគ្រួសារបានយ៉ាងល្អ និងមានទីផ្សារធានាស្រាប់
ក្រោមកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាពគ្រួសារ លោក អ៊ិម អាន់ អតីតពលករមួយរូបដែលរស់នៅក្នុងឃុំព្រៃជ្រូក បានសម្រេចចិត្តផ្លាស់ប្ដូរទម្លាក់អាជីពមកចាប់យកមុខរបរចិញ្ចឹមកណ្ដូបជាលក្ខណៈគ្រួសារ ខណៈមុខរបរនេះត្រូវបានគេមើលឃើញថា មានភាពងាយស្រួលក្នុងការថែទាំ ចំណាយដើមទុនតិចតួច ប៉ុន្តែផ្តល់ផលចំណេញ និងមានតម្រូវការទីផ្សារខ្ពស់។











