
កសិករក្នុងឃុំព្រៃជ្រូក ចាប់យករបរចិញ្ចឹមមាន់ដើម្បីបង្កើនប្រាក់ចំណូល ក្រោយត្រឡប់ពីធ្វើពលករនៅក្រៅប្រទេស
កសិករមួយរូបរស់នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានចាប់យកមុខរបរចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ បន្ទាប់ពីបានត្រឡប់មកពីធ្វើជាពលករចំណាកស្រុកនៅក្រៅប្រទេស ដោយលោកបានអះអាងថា ការប្រកបមុខរបរនៅស្រុកកំណើតជួយឱ្យលោកអាចបង្កើតប្រាក់ចំណូលបន្ថែម និងបានរស់នៅជួបជុំគ្រួសារយ៉ាងកក់ក្តៅ។










