
គ្រូបង្រៀនតម្បាញនៅខេត្តសៀមរាប ថាការងារតម្បាញទាមទារភាពអត់ធ្មត់ខ្ពស់ ដើម្បីចូលរួមអភិរក្សវប្បធម៌ និងបង្កើតការងារក្នុងសហគមន៍
ការងារតម្បាញសូត្រខ្មែរ មិនត្រឹមតែជាសិល្បៈប្រពៃណីដ៏ល្អឯកប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារដែលទាមទារនូវភាពព្យាយាម និងផ្ចិតផ្ចង់ជាទីបំផុត។ នេះបើតាមការលើកឡើងរបស់ លោកស្រី តេង ស្ដើង គ្រូបង្រៀនតម្បាញនៅសិប្បកម្មសួស្ដី ស្ថិតក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។










