
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល
នៅព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៦នេះរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក សុខ ថុល អភិបាលរងខេត្តសៀមរាប និង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងកម្មវិធីវិនិយោគ សំដៅធានាឱ្យការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕











