
ថ្នាក់ដឹកនាំ និង មន្រ្តី មន្ទីរព័ត៌មានខេត្តសៀមរាប សួរសុខទុកគ្រួសារមន្រ្តីជាប់កិច្ចសន្យា ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលកំពុងលំហែមាតុភាព
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញសួរសុខទុក្ខភរិយារបស់ លោក ធន់ ពូថេ មន្ត្រីការិយាល័យទូរទស្សន៍ កំពុងលំហែមាតុភាព។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំមន្ទីរក៏បាននាំយកថវិកាឧបត្ថម្ភ ជូនដល់គ្រួសារលោក ធន់ ពូថេ ដើម្បីជាការចូលរួមអបអរសាទរ និងជួយសម្រាលបន្ទុកចំណាយផ្សេងៗ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំចំពោះមន្រ្តីក្រោមឱវាទ គ្រប់ៗរូប ផងដែរ។











