
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រខេត្តសៀមរាប
ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះមហន្តរាយធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ ព្រមទាំងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្ត ដឹកនាំកិច្ចប្រជុំដោយ លោក អុឹង គឹមលាងអភិបាលរងខេត្ត។











