
សាកលវិទ្យាល័យ CUS សាខាខេត្តសៀមរាប រៀបចំវេទិកាប្រចាំឆ្នាំ ស្ដីពី «ការកសាងអាជីព និងការសិក្សាពេញមួយជីវិត» ដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងយុគសម័យឌីជីថល
នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) សាខាខេត្តសៀមរាប បានរៀបចំវេទិកាប្រចាំឆ្នាំក្រោមប្រធានបទ «ការកសាងអាជីព និងការសិក្សាពេញមួយជីវិត» ដែលជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពអប់រំ និងការសិក្សាស្រាវជ្រាវ។ កម្មវិធីនេះមានការចូលរួមពីនិស្សិតកំពុងសិក្សា និងនិស្សិតចុះឈ្មោះចូលរៀនថ្មីប្រមាណ ៣០០នាក់ ព្រមទាំងមានការរៀបចំពិព័រណ៍ខ្នាតតូចបង្ហាញពីផលិតផល និងសេវាកម្មរបស់អង្គភាពដៃគូសហការផងដែរ។









