
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅភូមិសាស្ត្រស្រុកក្រឡាញ់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រឡាញ់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ និងចុះពិនិត្យស្ថានភាពទឹកទំនប់ស្ពានស្រែងត្រពាំងអំបិល។











