
កម្ពុជា-វៀតណាម បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងការបណ្តុះបណ្តាលធនធានមនុស្ស
កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ រវាងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ ជិន ង៉ុកហ៊ូ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ធ្វើជាសហប្រធាន។









