វីដេអូបទយកការណ៍៖ វគ្គបណ្ដុះបណ្ដាល “ សវនកម្មសមិទ្ធកម្ម ” នឹងក្លាយជាផ្នែកមួយជួយពង្រឹងមុខងារសវកម្មផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗ ដើម្បីពង្រឹងអភិបាលកិច្ច និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និង សមធម៌ ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ កម្មវិធីកែទម្រង់នេះ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធគ្របគ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលជាប្រព័ន្ធផ្ដោតលើធាតុចេញ ឬ លទ្ធផល និង វិមជ្ឈការ។
កម្មវិធីកែទម្រង់នេះ ត្រូវបានបែងចែកជា៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៤ ដល់ ២០០៨ ដោយផ្តោតលើការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៥ ដោយផ្ដោតលើការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២២ ដោយផ្តោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៧ ដោយផ្តោតលើការកសាងគណនេយ្យភាពសមិទ្ធកម្ម ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖
Siem reap provincial dept. of information អានបន្ត