
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ បង្ហាញអារម្មណ៍កក់ក្ដៅក្នុងការមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ កំណត់ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាអាទិភាពមួយ ក្នុង ចំណោមអាទិភាពគន្លឹះប្រាំ នៃការអភិវឌ្ឍមូលធនមនុស្ស និង ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ជាកម្មវិធីគោលនយោបាយអាទិភាពទីមួយ ដែលផ្តោតលើការពង្រីក ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល តាមរយៈការ ពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ សូមអញ្ជើញទស្សនាវីដេអូទាំងស្រុង៖










