
ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង "គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។










