
អាជ្ញាធរខេត្តសៀមរាប៖ ការដាំដើមឈើតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន
ក្នុងកម្មវិធីដាំដើមឈើដែលក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជារួមជាមួយគម្រោងធី-ដើមឈើសម្រាប់ជីវិត នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចំនួន១៣៧ដើម នៅលើសងខាងដងផ្លូវលោកតាណើយ និងផ្លូវទៅសាលាបឋមសិក្សាវត្តរាជបូណ៍ ក្រុងសៀមរាបនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងថា ការចូលរួមដាំដើមឈើនៅតាមដងផ្លូវមិនត្រឹមតែជួយបង្កើនសោភ័ណភាព និងភាពបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថានបង្កើនគម្របបៃតង និងបង្កើតបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។










