
វីដេអូបទយកការណ៍ ៖ រួមគ្នាគាំទ្រផលិតផលខ្មែរក្នុងពិព័រណ៍ «ភូមិមួយ ផលិតផលមួយ» ជួយបង្កើនចំណូលសហគមន៍ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
ដើម្បីជួយបង្កើនចំណូលដល់កសិករ អាជីវករ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម រដ្ឋបាលខេត្តសៀមរាប ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បានបង្កើតវេទិការផ្គូផ្គងផ្ទាល់រវាងអ្នកផលិត និងអ្នកទិញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជួយបង្កើនចំណូលសហគមន៍ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តរំពឹងថា វេទិកាពិព័រណ៍ពាណិជ្ជកម្មនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនដល់ប្រជាសហគមន៍ បង្កើតការងារនៅនឹងកន្លែង រួមចំណែកយ៉ាងធំធេងក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិទាំងមូលឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់ដោយមិនពឹងផ្អែកលើទំនិញបរទេស។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖










