ទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បន្តជំរុញការទូតទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្ពុជា នៅសាធារណរដ្ឋប៊ុលហ្គារី
ក្នុងឱកាសចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) នៅទីក្រុងវ៉ារណា សាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តម ជា ច័ន្ទ បរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានបន្តខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្គារី តាមរយៈការជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម បណ្ឌិត Ilin Dimitrov រដ្ឋមន្ត្រីក្រសួងទេសចរណ៍សាធារណៈរដ្ឋប៊ុលហ្គារី ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
Siem reap provincial dept. of information អានបន្ត