
ក្រសួងកសិកម្ម ផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់មន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស(៩ខែ) និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវធាតុចូលមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មខេត្ត និងដៃគូពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានអនុវត្តបន្ត ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម។









