
វីដេអូ៖ កិច្ចសម្ភាសន៍៖ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បង្ហាញអំពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានស្រុកជីក្រែង
គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ

គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ













ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ


ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស(៩ខែ) និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវធាតុចូលមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មខេត្ត និងដៃគូពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានអនុវត្តបន្ត ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម។


រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ស្ដីពីការអនុវត្តនីតិវិធី ពាក់ព័ន្ធនឹងច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ក្នុងគោលបំណងពង្រឹងការអនុវត្តតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារសង្គមកិច្ច លើការអនុវត្ដច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។


នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅតាមបណ្តាក្រុងស្រុកក្នុងខេត្ត និងស្វែងរកដំណោះស្រាយលើការងារសំខាន់ៗក្នុងវិស័យរៀបចំដែនដី និងលំនៅឋាន ព្រមទាំងពិនិត្យមើលគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងជំរុញការអភិវឌ្ឍខេត្ត ឱ្យមានសណ្តាប់ធ្នាប់សោភ័ណភាព និងចីរភាព។
