
រដ្ឋបាលខេត្ដសៀមរាប រៀបចំសិក្ខាសាលាស្ដីពីការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងច្បាប់ ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើអនីតិជន
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ស្ដីពីការអនុវត្តនីតិវិធី ពាក់ព័ន្ធនឹងច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ក្នុងគោលបំណងពង្រឹងការអនុវត្តតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារសង្គមកិច្ច លើការអនុវត្ដច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។









