
មន្ទីរអធិការកិច្ចខេត្តសៀមរាប បានចុះផ្សព្វផ្សាយអនុក្រឹត្យ២២៤ ស្ដីពីលិខិតអនុញ្ញាតសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរអធិការកិច្ចខេត្តសៀមរាប បានចុះផ្សព្វផ្សាយអនុក្រឹត្យ២២៤ ស្ដីពីលិខិតអនុញ្ញាតសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ខេត្តសៀមរាប នៅបរិវេណវត្តសសរស្ដម្ភ ក្រោមវត្តមាន លោក លឹម ភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប លោក សំ ផាន់ណា សមាជិកក្រុមប្រឹក្សាស្រុក លោក សាន ណារិទ្ធ អភិបាលរងស្រុក រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ស.ស.យ.ក និងសិស្សានុសិស្សជាច្រើនរូប។











