
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលទទួលបានការឧបត្ថម្ភកសាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតក្នុងវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ត្រីនិងក្រុមការងារពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការចុះពិនិត្យលើការរដ្ឋានសាងសង់ខាងលើបានដំណើរការសម្រេចបានចំនួន៧៥% នៃផែនការដែលបានគ្រោងទុកផងដែរ។











