
ដំណាំត្រប់ស្រួយ បាននិងកំពុងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋ ក្នុងស្រុកសូទ្រនិគម ទោះបីតម្លៃមានការធ្លាក់ចុះបន្តិច
ដំណាំត្រប់ស្រួយ ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញ ដែលប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែជារៀងរាល់ថ្ងៃ ដោយដំណាំនេះអាចលូតលាស់បានលើផ្ទៃដីស្ទើរគ្រប់ប្រភេទ ងាយស្រួលដាំ មិនប្រកាន់រដូវកាល និងឆាប់ទទួលបានផលផងដែរ ពោលគឺ ប្រមាណ២ខែនៃការដាំដុះ អាចប្រមូលផលបាន។









