
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការកែលម្អវិស័យទេសចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងការជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន ដើម្បីពិភាក្សា និងផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការរៀបចំអនាម័យ សោភ័ណភាពក្រុង ការលុបបំបាត់ការសុំទានតាមតំបន់រមណីយដ្ឋាន និងការដោះស្រាយបណ្តឹងតវ៉ារបស់ពលរដ្ឋអំពីផលប៉ះពាល់សុខភាពពីកាកសំណល់ចិញ្ចឹមសត្វ, ការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន បញ្ហាចរាចរណ៍ និងការទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ ឬផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរ និងការស្នើសុំស្តារអាងទឹក និងប្រព័ន្ធស្រោចស្រព ដើម្បីធានាប្រភពទឹកសម្រាប់បង្កបង្កើនផល ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត។








