
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកបន្ទាយស្រី
ដើម្បីចូលរួមក្នុងការជួយទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សា ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីអារាមវត្តចំនួន៤ រួមមាន៖ វត្តប្រិយ៍ វត្តនាគខ្មៅ វត្តប្រាសាទនាគូ និងវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។








