
ក្រសួងបរិស្ថានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ទូទាំងប្រទេស ដើម្បីភាពស្អាត បៃតង និងចីរភាព
ក្រសួងបរិស្ថានបានដាក់ចេញ និងកំពុងជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ យ៉ាងសកម្មទូទាំងប្រទេស ដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យក្លាយជាប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។








