
គណៈប្រតិភូកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបេតិកភណ្ឌវប្បធម៌ និងភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជា
ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ គណៈប្រតិភូកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង និងបានថ្លែងសរសើរមិនដាច់ពីមាត់ចំពោះភាពអស្ចារ្យនៃប្រាង្គប្រាសាទបុរាណ វប្បធម៌ ប្រពៃណី និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ប្រជាជនកម្ពុជា។









