
កសិករនៅស្រុកសូទ្រនិគម ចែករំលែកបទពិសោធន៍ជោគជ័យលើការចិញ្ចឹមមាន់ និងភ្ញាស់កូនលក់ អាចរកចំណូលបាន ៤ ទៅ ៥លានរៀលក្នុងមួយខែ
ការចិញ្ចឹមមាន់ឱ្យទទួលបានទិន្នផលខ្ពស់ និងភាពជោគជ័យក្នុងអាជីវកម្ម មិនមែនពឹងផ្អែកតែទៅលើការផ្ដល់ចំណីប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ការគ្រប់គ្រងសុខភាពមាន់ ការប្រើប្រាស់វ៉ាក់សាំង និងការអនុវត្តបច្ចេកទេសចិញ្ចឹមឱ្យបានត្រឹមត្រូវ។ ជាក់ស្ដែង កសិករម្នាក់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញពីបទពិសោធន៍ និងបច្ចេកទេសផ្ទាល់ខ្លួន ដែលអាចបង្កើនប្រាក់ចំណូលគ្រួសារយ៉ាងគាប់ប្រសើរ។









