
វត្តខេមរពោធិការាម ក្នុងឃុំឫស្សីលក ស្រុកជីក្រែង ទទួលបានថវិកាជាង៣០លានរៀលពីអង្គកឋិនសាមគ្គី សម្រាប់ចតុប្បច្ច័យ និងជួសជុលស្តារសមិទ្ធផលវត្តឡើងវិញ
គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទរៀបចំអង្គកឋិនទានសាមគ្គី ដង្ហែយកទៅវេរប្រគេនដល់ភិក្ខុសង្ឃវត្តខេមរពោធិការាម ហៅ «វត្តក្រូច» ស្ថិតនៅឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទំនុកបម្រុងចតុប្បច្ច័យដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។










