
ថ្នាក់ដឹកនាំខេត្តសៀមរាបលើកឡើងថា ការដោះស្រាយបញ្ហាប្រឈមតាមតម្រូវការរបស់ពលរដ្ឋបានទាន់ពេលវេលា គឺជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានលើកឡើងថា ការដោះស្រាយបញ្ហាប្រឈមនានា ទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងន័យអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន គឺជាការយកចិត្តទុកដាក់ខ្ពស់ និងជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។









