
គ.ក.ស.ក៖ កុមារ និងយុវជន មានតួនាទីសំខាន់ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានបង្ហាញថា កុមារ និងយុវជន មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ ហើយក្នុងនោះការការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ គឺជាការទទួលខុសត្រូវរួម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយការស្តាប់មតិរបស់កុមារ និងយុវជន នឹងជួយឱ្យអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់អំពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគេ ដើម្បីកំណត់វិធានការឆ្លើយតបឱ្យបានសមស្រប។







