
ឯកឧត្តមរដ្ឋមន្រី្តក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប
លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប ជាផ្លូវការ ដែលពិធីប្រកាសធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធនឹងវិស័យសុខាភិបាលជាច្រើនរូប។








