
ឯកឧត្ដម ប្រាក់ សោភ័ណ កោតសរសើរក្រុមប្រតិភូ និងកីឡាករទូក ខេត្តសៀមរាប ដែលបានដណ្ដើមជ័យលាភីជូនខេត្ត និងប្រជាជន
ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសង្គមផ្លូវការបានថ្លែងអំណរគុណ និងចូលរួមអបអរសាទរ ចំពោះក្រុមកីឡាករទូក “ង” ហនុមានសៀមរាប របស់រដ្ឋបាលខេត្តសៀមរាប ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។







