
ស្នងការដ្ឋានខេត្តសៀមរាប ជួបសំណេះសំណាល និងសម្ដែងការគួរសម ជាមួយប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសំណេះសំណាល សម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដែលជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រាក់ទាក់ និងកក់ក្ដៅ ដើម្បីពង្រឹងចំណងមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្ដូរបទពិសោធន៍រវាងយុវជន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន៕










