
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលាពលទាហានទី៤ យោធភូមិភាគទី៤ ខេត្តសៀមរាប។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងការពារជាតិ សមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា អាជ្ញាធរដែនដីខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលនៃគណៈអភិបាលខេត្ត មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ នាយទាហាន យោធាចារ្យ និងកម្មសិក្សាការីយោធិនកាតព្វកិច្ចជាច្រើនរូប។









