
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ក្នុងស្រុកបន្ទាយស្រី
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ សម្រាប់គោលដៅស្រុកបន្ទាយស្រី តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៊ិន រុន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម នូ ផល្លា តំណាងរាស្ដ្រមណ្ឌលសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។










