
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្នុងគោលដៅទី ៧ ឆ្នាំ២០២៦ ដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់ និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំពាក់ស្នែង ស្រុកអង្គរធំ ដើម្បីពិនិត្យ និងដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
វេទិកានេះប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅបរិវេណវត្តសប្បុរិសារាម (ហៅវត្តខ្នារត្រាច) ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងលោក យុន លីណេ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត។











