
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៦

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៦













ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសាសនាឥស្លាមខេត្តសៀមរាប បានជំរុញដល់សិស្សានុសិស្សក្នុងសហគមន៍ឥស្លាម ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ និងជាពលរដ្ឋល្អ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ។


កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្តស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្តការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។


ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ Live: Daily news of Siem Reap National TV - National news and international news ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦


នារសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពីបណ្ដាមន្ទីររាជធានី-ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះ ក្នុងគោលបំណង បន្តជំរុញ និង លើកកម្ពស់ការផលិត និង ផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ឱ្យកាន់តែសកម្មភាព ទូទំទូលាយ ទាន់ពេលវេលា និង មានប្រសិទ្ធភាព ជាពិសេសសមិទ្ធផលជាក់ស្ដែងនៅតាមមូលដ្ឋាន ។
