
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៖
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៖

វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៖













ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦


នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប លោក ព្រឹម រដ្ឋា លោកអុឹង គឹមលាងអភិបាលរងខេត្ដ ព្រមទាំងឯកឧត្ដមលោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានចូលរួមជាមួយពុទ្ធបរិស័ទកាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងក្រុងសៀមរាប ខេត្ដសៀមរាប។ រូបភាព៖ លោក ឡៃ បញ្ញា


ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់លោក អភិបាលក្រុង ស្រុកធ្វើការពិនិត្យការងារគ្រោះមហន្តរាយបន្ទាប់ពីទឹកបានស្រក និងត្រូវវាយតម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងដំណាំផ្សេង ពិសេសដំណាំស្រូវ។


នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនជាច្រើនរូប បានរួមគ្នារៀបចំពិធីអភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់មួយអង្គ ដែលជាសទ្ធាជ្រះថ្លារបស់ មហាឧបាសិកា ស៊ិន លំអង ព្រមទាំងកូនចៅ និងក្រុមគ្រួសារ ដើម្បីឧទ្ទិសថ្វាយជាពុទ្ធបូជា និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។
