
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងស្ដីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា៕
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងស្ដីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា៕

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងស្ដីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា៕













មណ្ឌលសុខភាពត្រីញ័រ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ដោយធានាបាននូវការទទួលបានសេវាព្យាបាលប្រកបដោយសមធម៌ គុណភាព និងឥតគិតថ្លៃ តាមរយៈការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។


ក្រោមម្លប់សន្តិភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឃុំកំពង់ភ្លុកបានប្រែមុខមាត់ពីសហគមន៍លើផ្ទៃទឹកដ៏លំបាក មកជាតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ព្រមទាំងជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល ដែលលើកកម្ពស់ជីវភាព និងស្នាមញញឹមជូនប្រជាពលរដ្ឋ


នារសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពីបណ្ដាមន្ទីររាជធានី-ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះ ក្នុងគោលបំណង បន្តជំរុញ និង លើកកម្ពស់ការផលិត និង ផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ឱ្យកាន់តែសកម្មភាព ទូទំទូលាយ ទាន់ពេលវេលា និង មានប្រសិទ្ធភាព ជាពិសេសសមិទ្ធផលជាក់ស្ដែងនៅតាមមូលដ្ឋាន ។


ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន វុធ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសផ្តោតលើអ្នកដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអ្នកដែលអត្តសញ្ញាណបណ្ណហួសសុពលភាព។ ការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារផ្លូវច្បាប់ និងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ សម្រាប់សម្រួលដល់ការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
