
ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥,០០០នាក់ នៅខេត្តស្ទឹងត្រែងដោយឥតគិតថ្លៃ
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ (គ.វ.អ.) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះបេសកកម្មមនុស្សធម៌ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥,០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងខេត្តស្ទឹងត្រែង។











